• Cambodia Peace Channel

អីយ៉ាស់ ! Roberto Firmino ចូលជំរុំហ្វឹកហាត់ត្រៀមវគ្គផ្តាច់ព្រ័ត្រនៃពាន UCL ហើយ ក្រោយខកខានចូលទីលាន

អេស្ប៉ាញ៖ខណៈការប្រកួតដណ្តើមជើងឯក UEFA Champion League កាន់តែខិតជិតមកដល់ ទាំងហង្សក្រហម Liverpool និងមាន់ខ្នាយ Tottenham Hostspur បានមកដល់ទឹកដីអេស្ប៉ាញហើយ និងកំពុងបោះជំរំហ្វឹកហាត់ ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ហង្សក្រហមនោះគឺ នៅក្នុងជំរុំហ្វឹកហាត់ គេសង្កេតឃើញមានវត្តមានខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Roberto Firmino បានចូលជំរុំហ្វឹកហាត់ជាមួយមិត្តរួមក្រុមផងដែរ ក្រោយខកខានចូលទីលានជាច្រើនប្រកួតកន្លងមក ដោយសារការយាយីរបួសក្រលៀន ។

សូមបញ្ជាក់ថា ហង្សក្រហម Liverpool នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយ Tottenham Hostspur នៃពានរង្វាន់អ៊ឺរ៉ុប UEFA Champion League នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅកីឡដ្ឋាន Estadio Metropolitano ទីក្រុង ម៉ាឌ្រីត ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ ៦៨០០០នាក់ ឯនោះ ៕

ដោយ៖ស្រ៊ីប ឡានី