• Cambodia Peace Channel

យ៉ាងម៉េចហ្នឹង ! គោព្រៃកម្ពុជាស្ងាត់ជ្រាប ខណៈប៉ាគីស្ថានកំពុងបោះជំរុំ ហ្វឹកហាត់នៅបារ៉ែនយ៉ាងមមាញឹក

ភ្នំពេញ៖ជម្រើសជាតិកម្ពុជាហាក់ស្ងាត់ឈឹងក្នុងការប្រមូលផ្តុំកីឡាករ វគ្គជម្រុះជើងឯកពិភពលោក FIFA World Cup2022 ជុំទី១ ប្រចាំតំបន់អាស៊ី និងជម្រុះពានរង្វាន់អាស៊ី 2023 AFC Asian Cup ខណៈប៉ាគីស្ថាន បាននិងកំពុងបោះជំរុំហ្វឹកហាត់យ៉ាងខ្លាំងក្លា។

នៅសល់ប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ គោព្រៃកម្ពុជានឹងត្រូវបើកកីឡដ្ឋានជាតិអូឡាំពិកស្វាគមន៍ក្រុមមកពីប៉ាគីស្ថាន ។ ប៉ុន្តែក្រុមដែលមានរហស្សនាម គោព្រៃកម្ពុជានៅមិនទាន់បញ្ចេញឈ្មោះកីឡាករ និងហ្វឹកហាត់នៅឡើយទេ ខណៈដែលជម្រើសជាតិប៉ាគីស្ថានបាននិងកំពុងបោះជំរុំហ្វឹកហាត់នៅទីក្រុង Manama ប្រទេសប៉ារ៉ែនជាច្រើនថ្ងៃហើយ។

សូមបញ្ជាក់ថា ក្រុមជម្រើសកម្ពុជានឹងត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមជម្រើសជាតិប៉ាគីស្ថាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ខាង មុខ នេះ ខណៈជុំទី២ ក្រៅទឹកដីកម្ពុជានឹងប្រកួតនៅប៉ាគីស្ថានវិញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩៕

ដោយ៖ស្រ៊ីប ឡានី