• Cambodia Peace Channel

Juventus លួចទាក់ទងជាមួយ Paris Saint Germain នាំយក Neymar មក!

អ៊ីតាលី៖ក្លិបសេះបង្កង់ Juventus គ្រោងនឹងនាំយកខ្សែប្រយុទ្ធ Neymar ពីក្លិប Paris Saint Germain មកលេងចាប់ដៃគូរគ្នា ជាមួយ Cristiano Ronaldo នារដូវកាលនេះ ក្រោយសេះបង្កង់លួចទាក់ទងសួរនាំតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធនេះ ក្នុងការប្រជែងជាមួយក្លិប Barcelona។

នេះយោងតាមការបញ្ជាក់ពីគេហទំព័រ Dailymail ចុះផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ម្សិលមិញនេះ។

ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មានឆន្ទៈផ្តល់តម្លៃជាសាច់ប្រាក់សុទ្ធ បូករួមទាំងកីឡាករចំនួន ២រូបមានដូចជាខ្សែប្រយុទ្ធ Paulo Dybala និងខ្សែបម្រើ Blaise Matuidi ដល់ក្លិបParis Saint Germain ក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីលមកលេងគ្នាជាមួយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅអ៊ីតាលី បើសិនជាការចចារនេះអាចទៅរួច។

គួររម្លឹកថា ខ្សែប្រយុទ្ធឆ្នើម Neymar ត្រូវបានក្លិប Barcelona លក់ទៅឲ្យក្លិប Paris Saint Germain ក្នុងតម្លៃបំបែកឯក្តកម្មខ្សែប្រយុទ្ធដែលមានថ្លៃបំផុតនាពេលបច្ចុប្បន្ន ២០០លានផោន៕ ដោយ៖ស្រ៊ីប ឡានី