• Cambodia Peace Channel

ទៅរួចទេ ! Gareth Bale នឹងទៅលេងឲ្យក្លិបនៅចិន ក្រោយបែកធ្លាយរូបថត ?

ចិន៖ដំណឹងដ៏ភ្ញាក់ផ្អើលក្រោយមានរូបថតមួយសន្លឹករបស់ Gareth Bale ជាមួយសម្លៀកបំពាក់ក្លិប Jiangsu Suning របស់ចិន ពេញប្រព័ន្ធអ៊ិនធើណេត នេះបញ្ជាក់ថា ការផ្លាស់ប្តូរខ្សែប្រយុទ្ធរូបនេះពីក្លិប Real Madrid ទៅកាន់ប្រទេសចិន កាន់ខិតចូលមកដល់ហើយ។

ការចាកចេញទាំងភាពសោកសៅរបស់ Gareth Bale ពេលនេះ ក្រោយគ្រូបង្វឹកលោក Zinedine Zidane ហាក់មិនផ្តល់តម្លៃដល់រូបគេទេ ខណៈដែលខ្សែប្រយុទ្ធរូបនេះពិតជាចង់នៅជាមួយក្រុមអធិរាជសនេះជាខ្លាំង។

យ៉ាងណាក៏ដោយ Gareth Bale ទំនងនឹងសម្រេចចិត្តចាកចេញពីReal Madrid ទៅរកទ្រនំថ្មីនៅចិន ក្រោយលេចចេញនូវរូបថត ដែលមានការចែកចាយពេញបណ្តាញសង្គម Twitter៕ ដោយ៖ស្រ៊ីប ឡានី