• Cambodia Peace Channel

ខ្សែប្រយុទ្ធខ្មែរកម្ពុជាក្រោម ឈ្នះពានរង្វាន់កីឡាករល្អជាងគេជាលើកដំបូង ក្រោយជាប់ជម្រើសជាតិ

ភ្នំពេញ៖កីឡាករ ដាវ នីម ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ គិរិវង់សុខសែនជ័យ បន្ទាប់ពីចេញពីជំរុំហ្វឹកហាត់ជាមួយជម្រើសជាតិ មកជួយក្លិប យកឈ្នះក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា ក្នុងពានរង្វាន់ក្របខណ្ឌ Metfone Cambodian League សប្តាហ៍ទី២៣ កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ ជាមួយនូវការឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំ​ ខែសីហា ផងដែរ។

ខ្សែប្រយុទ្ធ ខ្មែរកម្ពុជាក្រោមរូបនេះ ថ្លែងប្រាប់ CNCC ថា “បាទបង សប្បាយចិត្តមែនទែន នឹកស្មានមិនដល់ដែរ។ ពាននេះធ្វើឲ្យខ្ញុំកាន់តែខំប្រឹងហាត់ ខំប្រឹងលេងដើម្បីឲ្យល្អថែមទៀត ព្រោះខ្ញុំគិតថា សមត្ថភាពរាល់ថ្ងៃមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ៊ីចឹងវាជាកម្លាំងចិត្តឲ្យខ្ញុំកាន់តែប្រឹងប្រែង”

គួររម្លឹកថា ខ្សែប្រយុទ្ធ ដាវ នីម រកបាន ១៣គ្រាប់នៅលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី២៣ ក្រោយរកគ្រាប់បាល់ជ័យជម្នះក្នុងជំនួបឈ្នះណាហ្គាវើលដ៍ និងក្រសួងការពារជាតិ កាលខែសីហា កន្លងទៅផងដែរ៕