• Cambodia Peace Channel

អតីតអ្នកចាត់ការក្រុមបិសាចក្រហមដ៏ល្បីម្នាក់ ក្លាយជាទីប្រឹក្សាក្រុម Manchester United

អង់គ្លេស៖ ក្លឹបបិសាចក្រហម Manchester United ក្រោយពីទទួលបានជ័យជំនះ ក្នុងជំនួបរវាងក្រុមម្ចាស់ផ្ទះ Cardiff City និង Man Utd នូវលទ្ធផល ៥ ទល់នឹង ១ កាលពីយប់ថ្ងៃសៅរ៍ទី ២២ ខែធ្នូ អ្នកចាត់ការទូទៅបណ្តុះអាសន្ន ដែលជាអតីតខែ្សបម្រើប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ក៏បានទាក់ទងស្នើសុំអតីតអ្នកចាត់ការទូទៅ ដែលធ្លាប់ជា អតីតគ្រូបង្វឹករបស់ខ្លួនផ្ទាល់ លោក Sir Alex Ferguson ដើម្បីចូលខ្លួនក្លាយជាទីប្រឹក្សាសម្រាប់ជួយផ្តល់យុទ្ធសាស្រ្តល្អបន្ថែមទៀត ក្នុងគោលបំណងជួយក្រុមមួយនេះអោយក្លាយជាក្លឹបមួយដ៏ខ្លាំងកាលដូចទៅនឹងពីមុនក្រោមការដឹកនំារបស់អតីតអ្នកចាត់ការទូរទៅ លោក Sir Alex Ferguson។

The Sun Football បានអោយដឹងថា វីរ:បុរសសញ្ជាត្តិស្កុតឡែន Sir Alex Ferguson ដែលឈានដល់វ័យ៧៧ឆ្នាំ ធ្លាប់បានជួយអោយបិសាចក្រហម Manchester United ឈ្នះពានរង្វាន់ជាច្រើនសម័យកាល នឹងចូលខ្លួនក្លាយជាទីប្រឹក្សា សម្រាប់ក្រុមនៅសប្តាហ៍ក្រោយ ដើម្បីធ្វើអោយទម្រង់លេងរបស់ក្លឹបកាន់តែប្រសើរឡើង បន្ទាប់ពីក្លឹបបិសាចក្រហម Manchester United បណ្តេញអតីតអ្នកចាត់ការទូរទៅ លោក Jose Morinho កាលពីសប្តាហ៍ទៅ។

លោក Sir Alex Ferguson តែងតែស្ថិតនៅក្នុងបេះដូងនៃក្លឹប Man Utd និង ប្រិយមិត្ត ដែលរូបលោកតែងជួយអោយក្រុមបិសាចក្រហម Manchester United ជោគជ័យយ៉ាងខ្លាំង ជាពិសេស ក្របខណ្ឌ English Premier League ។

គួររម្លឹកថា លោក Sir Alex Ferguson តែងតែមកទស្សនា រាល់ការប្រកួតរបស់ ក្រុមបិសាចក្រហម Manchester United ជាក្លឹបដែលរូបលោក ស្រលាញ់ពេញបេះដូង រីករាយ ជួយដល់ក្រុម បិសាចក្រហម Manchester United ទើបចូលខ្លួនកា្លយជាទីប្រឹក្សាសម្រាប់ការផ្តល់យុទ្ធសាស្រ្តល្អៗ ៕ដោយ៖ ម៉ាន សារ៉ាហ្វីន