• Cambodia Peace Channel

Paul Pogba សម្តែងការដឹងគុណដល់លោក Jose Mourinho

អង់គ្លេស៖ យោងតាមការដកស្រង់ពីគេហទំព័រ BBC SPORT ខ្សែបម្រើប្រយុទ្ធ Paul Pogba បាននិយាយថា៖«ពួកយើងបានឈ្នះពានង្វាន់ជាច្រើនជាមួយ Jose Mourinho ហើយខ្ញុំពិតជាចង់អរគុណដល់គាត់ចំពោះរឿងទាំងនោះ។ Jose ជាអ្នកធ្វើអោយខ្ញុំមានការរីកចម្រើន រួមទាំងស្គាល់ភាពជាមនុស្សល្អម្នាក់ផងដែរ។ ហើយកីឡាករទាំងអស់គ្នាក៏គិតដូច្នោះដែរ ប៉ុន្តែឥលូវពួកយើងកំពុងសម្លឹងមើលទៅមុខនឹងការប្រកួតបន្តបន្ទាប់ទៀត»។

ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបារាំង និង ក្លិបបិសាចក្រហម Manchester United កីឡាករ Paul Pogba គឺជាកីឡាករដែលលោក Jose Mourinho បានទិញពីក្លិបយក្សអុីតាលី Juventuse មកវិញ ហើយកីឡារូបនេះជាផ្នែកស្នូលដែលធ្វើអោយក្លិបបិសាចក្រហមឈ្នះពានរង្វាន់ Leage Cup និង Europa Leage ក្នុងអំឡុងពេលលោក Jose Mourinho ដឹកនាំនៅ Old Trafford ។

តែជាអកុសលលោក Jose Mourinho ត្រូវបានក្លិបបិសាចក្រហមបញ្ចេញក្រោយភ្លាត់ស្នៀតចាញ់ ក្លិបហង្សក្រហម Liverpool ក្នុងលទ្ធផល ៣ ទល់នឹង១ កន្លងទៅ៕ដោយ៖ ស្រុីប ឡានី