• Cambodia Peace Channel

CPC-អ្នកគាំទ្រគុនខ្មែរ ព្រួយបារម្មណ៍ក្នុងជំនួប ៣ទល់១របស់ ធឿន ធារ៉ា ខណៈកីឡាកររូបនេះប្រកួតញឹកញាប់ពេក

ភ្នំពេញ៖នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះកីឡាករ ធៀន ធារ៉ា និងត្រូវរៀបចំអោយប្រគួត៣ទល់១ នៅលើសង្វៀនWurkz គុនខ្មែរ ខណៈអ្នកគាំទ្រមានការព្រួយបារម្មណ៍ ព្រោះកីឡាកររួបនេះប្រកួតញឹកញាប់ពេក ។

ជុំវិញការព្រួយបារម្ភនេះ ព្រោះថាមួយរយះពេលចុងក្រោយនេះ កីឡាករ ធឿន ធារ៉ា បានចូលសង្វៀនជាង២០ប្រកួតកន្លងមកហើយ ខណៈដែលកីឡាកររូបនេះ នៅមិនទានស្គាល់ពាក្សថាចាញ់ឡើយនោះទេ។

អ្វីកាន់តែប្លែក និងធ្វើឲ្យអ្នកគាំទ្រគុនខ្មែរមិនអាចទប់ចិត្តបានទៀតនោះ គឺនៅសប្តាស៍នេះនឹងត្រូវជួបដៃគូរប្រកួត ៣ទល់នឹង១ ដែលធ្វើអោយមហាជនទទឹងរងចាំទស្សនា លាយឡំនឹងការ ការព្រួយបារម្មណ៍ផងដែរ ដោយសារកីឡាកររូបនេះ ប្រកួតញឹកញាប់ពេក ពោលគឺស្ទើគ្រប់សប្ដាស៍តែម្ដង ដែលជាហេតុអាចធ្វើឲ្យកីឡាករដ៏ឆ្នើមរបស់កម្ពុជារូបនេះ ប្រឈមនឹងការខូចខាតកាយសម្បទា។

ជុំវិញបញ្ហានេះ លោកគ្រូ អេ ពូថង បានអោយដឹងថា ក្នុងនាមលោកជាគ្រូបង្វឹក ក៏មានការព្រួយបារម្មណ៍ផងដែរ នៅពេលដែរកូនសិស្សរបស់លោក ចេញប្រកួតញឹកញាប់បែបនេះ ប៉ុន្តែមុនការប្រកួតលោកតែងតែសិក្សាពីដៃគូរប្រកួតរបស់ ធារ៉ា ជាមុន ដើម្បីអោយប្រាកដថា យើងមានអត្រាភាគរយឈ្នះច្រើន ទើបរូបលោកអនុញាតិអោយប្រកួត៕