• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង ជាជម្រើសដ៏ល្អបំផុតក្នុងការមកទស្សនាសត្វស្លាបជាច្រើនប្រភេទ  តាមរយៈការធ្វើដំណើរកម្សាន្តលើទូកដោយសន្សឹមៗ

សៀមរាប៖ សម្រាប់អ្នកស្រលាញ់ធម្មជាតិ និងសត្វស្លាប សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង ជាជម្រើសដ៏ល្អបំផុតក្នុងការមកទស្សនាសត្វស្លាបជាច្រើនប្រភេទ ដែលមានមានចម្ងាយប្រហែល ១២ គ.ម ពីកណ្តាលក្រុងសៀមរាប ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នៃប្រទេសកម្ពុជា ។
តាមរយៈការធ្វើដំណើរកម្សាន្តតាមទូកដោយសន្សឹមៗ ជុំវិញតំបន់ដីសើមនៃបឹងទន្លេសាបដ៏មានសក្តានុពលមួយនេះ នឹងអនុញ្ញាតឱ្យបងប្អូនអាចគយគន់នូវហ្វូងសត្វស្លាបទឹក ដែលជាប្រភេទបក្សីរងការគំរាមកំហែងជិតផុតពូជ ហោះហើរចេញពីតំបន់ផ្សេងៗនៃព្រៃកោងកាងជុំវិញបឹងទន្លេសាប ៕