• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលឃាត់ខ្លួនក្មេងទំនើង២ក្រុម ក្រោយធ្វើសកម្មភាពវាយគ្នា នៅចំណុចមុខវិទ្យាល័យព្រែកស្លែង

កណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Mrr Rathana បានបង្ហោះវីដេអូសកម្មភាពក្មេងទំនើងពីរក្រុមវាយគប់គ្នា ភ្ជាប់ដោយខ្លឹមសារថា៖ អូនៗលេងគ្នា ២៣/០១/២៤ ពូឡើងភ័យ នៅចំណុចមុខវិទ្យាល័យព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ស្រា..វជ្រាវបង្រ្កាបក្រុមក្មេងទំនើងខាងលើភ្លាមៗ។
បច្ចុប្បន្ន កម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនក្រុមក្មេងទំនើងដែលធ្វើសកម្មភាពវាយគ្នាខាងលើ បានចំនួន០៦នាក់ ធ្វើការសាកសួរ និងបន្តស្វែងរកអ្នកដែលពាក់ព័ន្ធបន្ថែមទៀតយកមកចាត់ការតាមនីតិវិធី ៕