• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋ ក្នុងបរិវេណកសិន្ធុទី២នៃប្រាសាទបាគង

សៀមរាប៖អ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋចំនួន២(តួទី១៣នៅទិសអាគ្នេយ៏ និងតួទី២២នៅខាងត្បូង) ក្នុងបិវេណកសិន្ធុទី២ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង។
ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែកនិងពុកផុយ មករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាបទឹក និងធ្វើការចងក្រៀក ទល់ទ្រ ផ្នែកដែលប្រេះហែកចេញពីគ្នាឱ្យមានលំនឹងឡើងវិញ ខណៈនេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាអនុវត្តន៏ជាប្រចាំ ដើម្បីថែរក្សាប្រាសាទជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំទាំងនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត ៕