• Cambodia Peace Channel

ចឹងតើ! បានជាក្លិបមេឃខៀវ Manchester City អាចទិញកីឡាករបានដោយជោគជ័យ



អង់គ្លេស៖ ក្លិប Manchester City ជាក្លិបមួយដែលមានម្ចាស់ភាគហ៊ុនដ៏ធំ ជាសេដ្ឋីអារ៉ាប់ ហើយក៏ជាក្លិបមួយកំពុងតែល្បីល្បាញ នៅក្នុងលីគរបស់ប្រទេសអង់គ្លេស ហើយបច្ចុប្បន្ន កំពុងឈរនៅលំដាប់ថ្នាក់លេខ២ នៃក្របខណ្ឌ English Premier League ដេញតាមពីក្រោយ ក្លិបហង្សក្រហម Liverpool ២ពន្ទុិដោយមានមួយប្រកួតទៀតនៅក្នុងដៃ។

ជានិច្ចកាល ក្លិប Manchester City តែងតែនាំយកកីឡាករថ្មីបានដោយជោគជ័យ នៅពេលដែលក្លិបត្រូវការដើម្បីពង្រឹងក្លិបបន្ថែម។

Fox Sport បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា មុននេះបន្តិច ពីលោក Uli Hoeness ប្រធានក្លិប Bayern Munich ដែលរូបលោកមានទំនាក់ទំនងល្អជាមួយ អ្នកចាត់ការទូរទៅ លោក Pep Guardiola មុននឹងរូបលោកបានផ្លាស់ប្តូរទៅក្លិបយក្សរបស់អង់គ្លេស។

លោក Uli Hoeness បាននិយាយថា អតីតអ្នកចាត់ទូរទៅរបស់ក្លិប Bayern munich លោក Pep Guardiola បានប្រាប់ពីតិចនិចមួយចំនួនដែលរូបលោកជោគជ័យក្នុងការនាំយកកីឡាករដែលមានសមត្ថភាពខ្លាំងល្បីក្នុងពេលបច្ចុប្បន្ន។

មុននឹងគាត់មានចំំណាប់អារម្មណ៍ មើលឃើញសក្តានុពលរបស់កីឡាណាមួយហើយដែលរូបគាត់គិតថា អាចនឹងជួយអោយក្លិបអាចលើកពានបាន គាត់នឹងរៀបចំវីដេអូខ្លីៗមួយចំនួនបញ្ជូលគ្នាដែលទាក់ទងទៅនឹងទម្រង់លេងរបស់កីឡាករ បន្ទាប់មកគាត់នឹងទៅជួបជាមួយមហាសេដ្ឋីអារ៉ាប់ ដែលក្នុងនោះមានការរៀបចំអាហារថ្លៃៗជាច្រើន ខណៈពេលនោះគាត់បង្ហាញវីដេអូរបស់គាត់អោយសេដ្ឋីអារ៉ាប់ទស្សនានៅទម្រង់លេងរបស់កីឡាករដែលរូបលោកត្រូវការមកពង្រឹងក្លិបបន្ថែមទៀត ក្រោយពេលបញ្ចប់ការពិភាក្សានិងការបង្ហាញវីដេអូរួច មហាសេដ្ឋីអារ៉ាប់ដែលជាម្ចាស់ក្លិប នឹងផ្ទេរទឹកប្រាក់ដែលរូបលោកត្រូវការ។

នេះជាអ្វីដែលរូបលោកធ្លាប់ឆ្លងកាត់ ហើយក៏ទទួលបានការជោគជ័យផងដែរ។

គួរបញ្ជាក់ថា ក្លិបមេឃខៀវ Manchester City ជោគជ័យជាងគេក្នុងការនាំយកកីឡាករថ្មីបន្ថែម។

ដោយ៖ ម៉ាន សារ៉ាហ្វីន