• Cambodia Peace Channel

ក្រុមហ៊ុន Boeing នឹងធ្វើបច្ចុប្បន្នភាពកម្មវិធីនៅដើមសប្តាហ៍ទី៣នៃខែឧសភា ខាងមុខនេះ

អាមេរិក៖ក្រុមហ៊ុន Boeing បានប្រាប់ដល់ម្ចាស់ភាគហ៊ុន 737 MAX ទាំងអស់ថា Boeing កំពុងកំណត់គោលដៅរបស់សហព័ន្ធរដ្ឋបាលអាកាសចរណ៍សហរដ្ឋអាមេរិក លើការធ្វើបច្ចុបប្បន្នភាពកម្មវិធីរបស់ខ្លួននៅដើមសប្តាហ៍ទី៣ នៃខែឧសភា។

នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dennis Muilenburg បាននិយាយកាលពីសប្តាហ៍មុនថា Boeing ធ្វើការហោះហើរជាការសាកល្បងចុងក្រោយជាមួយកម្មវិធីថ្មី មុនការជឿជាក់ថាខ្លួនកំពុងធ្វើឲ្យមានការរីកចម្រើនចំពោះការអនុម័តច្បាប់។

ប្រភពផ្សេងទៀតបាននិយាយថា ទីភ្នាក់ងារសហព័ន្ធរដ្ឋបាលអាកាសចរណ៍ គ្រោងនឹងធ្វើការជាមួយនិយតករអន្តរជាតិដទៃទៀតលើវិញ្ញាបនប័ត្រ Boeing 737 នៅក្នុងប្រទេស និងតាមតំបន់របស់ Boeing មុនពេលផ្អាកការហោះហើរនៅក្នុងទឹកដីអាមេរិក។

តាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នេះថា មានប្រភពពីរផ្សេងទៀតនិយាយាថា ក្រុមហ៊ុនផលិតយន្តហោះយក្សរបស់អាមេរិក Boeing មិនទាន់បានដាក់កញ្ចប់កម្មវិធីដែលបានបញ្ចប់ទៅឲ្យសហព័ន្ធរដ្ឋបាលអាកាសចរណ៍ ដើម្បីធ្វើការអនុម័តនៅឡើយទេ៕

ដោយ៖ស្រ៊ីប ឡានី