• Cambodia Peace Channel

ស្រីលង្កាបានបិទបណ្តាញសង្គមមួយចំនួននេះ រហូតដល់ការស៊ើបអង្កេតត្រូវបានរួចរាល់

ស្រីលង្កា៖ក្រុមមន្ត្រីរបស់ប្រទេសស្រីលង្កាបានសម្រេចចិត្តបិទកម្មវិធីបណ្តាញសង្គមមួយចំនួនដូចជា Facebook, Instagram, WhatsApp, YouTube និង Viber រហូតដល់ការស៊ើបអង្កេតបានបញ្ចប់ ។

មូលហេតុដែលនាំឱ្យឈានទៅដល់ការបិទបែបនេះ ដោយសារតែ កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ ប្រទេសស្រីលង្កាត្រូវបានវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងនៅក្នុងសណ្ឋាគារប្រណិតៗ និងព្រះវិហារចំថ្ងៃនៃការប្រារព្ធពិធីរបស់សាសនាគ្រឹស្ត បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់ជាង៣០០នាក់ និងរបួសរាប់រយនាក់ ។

លោក Udaya Seneviratne លេខារបស់ប្រធានាធិបតី បានថ្លែងថាពួកគេបាន “សំរេចបិទបណ្តាញទំនាក់ទំនងសង្គមជាបណ្តោះអាសន្ន” ហើយគ្រោងនឹងផ្តល់ឱ្យពួកគេវិញនៅពេលដែលការស៊ើបអង្កេតលើព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ ។ នេះបើតាមការផ្សាយរបស់គេហទំព័រ The Verge ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នេះ ។

ការសម្រេចនេះត្រូវបានធ្វើឡើងដោយមានក្តីព្រួយបារម្ភថា ការវាយប្រហារភេរវកម្មនេះនឹងបង្កឱ្យមានរលកនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ការស្អប់ ការនិយាយបំភ្លើស និងអំពើហិង្សា ៕

ដោយ៖វីរ៉ា វីន