• Cambodia Peace Channel

ទំនើបណាស់ ! អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់ក្រុងប៉េកាំង នឹងបំពាក់ដោយប្រព័ន្ធបូមកម្តៅ GSHP

ប៉េកាំង៖អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់ក្នុងប៉េកាំងគឺ Beijing Daxing International Airport នឹងបំពាក់ទៅដោយប្រព័ន្ធបូមកម្តៅ GSHP ។

ប្រព័ន្ធនេះ អាចទាញយកថាមពលកំដៅដោយធនធានក្នុងផែនដីបាន ៥៦៣,៦០០ GJ ជារៀងរាល់ឆ្នាំ ដោយសន្សំសំចៃឧស្ម័នធម្មជាតិបាន ១,៧៣៦ម៉ែត្រគូប និងកាត់បន្ថយការបញ្ចេញកាបូនជាង ១៥,៨០០តោន ជុំវិញទីកន្លែងធ្វើការទំហំ២,៥លានម៉ែត្រក្រឡានៅព្រលានយន្តហោះ ។

យោងតាមការផ្សាយរបស់សារព័ត៌មាន ចិន ស៊ីនហួរ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា GSHP គឺជាប្រភេទមួយនៃប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធិភាពខ្ពស់ ប្រព័ន្ធថាមពលដែលផ្តល់កំដៅក្នុងផ្ទះ និងត្រជាក់ដោយប្រើធនធានកំដៅក្នុងដី ។

ប្រព័ន្ធ GSHP របស់អាកាសយាន្តដ្ឋាននេះនឹងមានស្ថានីយ៍ថាមពលពីរដោយមានម៉ាស៊ីនបូមចំនួន៨ ដែលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១៧,៨០០ម៉ែត្រការ៉េ និងតំបន់ផ្គត់ផ្គង់អគ្គីសនីមានចំនួន ២.៤៨លានម៉ែត្រការ៉េ ។

នៅក្នុងនោះដែរគេរំពឹងថា អាកាសយានដ្ឋានអន្តរជាតិ Beijing Daxing International Airport នឹងទទួលបានអ្នកដំណើរ ៤៥លាននាក់ជារៀងរាល់ឆ្នាំនៅឆ្នាំ២០២១ និង ៧២លាននាក់នៅឆ្នាំ២០២៥ ៕

ដោយ៖វីរ៉ា វីន