• Cambodia Peace Channel

ឱក សុគន្ធកញ្ញា៖ ទម្រាំជួប ទម្រាំស្គាល់ ទម្រាំស្រលាញ់គ្នា មិនមែនជារឿងងាយនោះទេ ត្រូវចេះរក្សាស្នេហានេះឲ្យល្អ

បារាំង៖តារាចម្រៀងសម្លេងពិរោះ ដែលបាននឹងកំពុងទាញការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវជន ដែលទើបតែលាចាកភាពនៅលីវ អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមីកំពុងដើរលំហែកាយ ក្រេបទឹកឃ្មុំនៅប្រទេសបារាំងយ៉ាងមានសេចក្តីសុខ។

តាមរយៈរូបថតជាច្រើនសន្លឹកដែលបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញថា សុគន្ធកញ្ញា ពិតជាមានសុភមង្គល ជាមួយស្វាមី អមជាមួយសារថា “ទម្រាំជួប ទម្រាំស្គាល់ ទម្រាំស្រលាញ់គ្នាមួយនាទី មួយម៉ោង មួយថ្ងៃ មួយខែ មួយឆ្នាំ វាមិនមែនជារឿងងាយនោះទេ ត្រូវចេះរក្សាស្នេហានេះឲ្យល្អ” ។

សូមជម្រាបថា អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបការជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាស លោក អ៊ឹង សុខលី ដែលមានភ្ញៀវកិត្តិយសចូលរួមសុទ្ធតែថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមិត្តសិល្បៈយ៉ាងច្រើនផងដែរ៕

ដោយ៖ស្រ៊ីប ឡានី