• Cambodia Peace Channel

មេដឹកនាំល្អយល់ច្បាស់ពីតំបន់លេងកូនក្រុម ខណៈដែលចង់ឲ្យក្រុមរីកចម្រើន !

ភ្នំពេញ៖គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសខេត្តរតនគិរី លោក ចាប ពិសិដ្ឋ បញ្ជាក់ថា “យើងត្រូវពង្រឹងខ្សែការពារ និងតំបន់កណ្តាល ព្រោះបាល់ខ្ញុំខ្សោយតំបន់កណ្តាល ដោយសារគាត់រាងដើរបន្តិច។ ចំពោះការហ្វឹកហាត់ យើងហាត់រាល់ថ្ងៃពុធ ដល់ថ្ងៃសុក្រ ពីម៉ោង៥ដល់ម៉ោង ៦កន្លះ ព្រោះភាគច្រើនសុទ្ធតែអ្នកធ្វើការ“។

នេះបើយោងតាមការចុះផ្សាយរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ។

តំបន់ការពារ និងបម្រើកណ្តាល ជាចំនុចសំខាន់បំផុតសម្រាប់ក្រុមបាល់ទាត់ជម្រើសខេត្តរតនគិរី ព្រោះកន្លងមកក្រុមនេះ ហាក់មានចំនុចធ្វេសប្រហែសច្រើននៅតំបន់ទាំងពីរនេះ កាន់តែពិបាកចំពោះក្រុមបាល់ទាត់ខេត្តរតនគិរី ក្នុងការជួបក្លិបអាជីព ហើយខ្លាំងៗនៅវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដែលនឹងប៉ះក្លិប សូលទីឡូអង្គរ។

សូមជម្រាបថា មុនឡើងមកកាន់ការប្រកួតថ្នាក់ជាតិ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះ ក្រុមបាល់ទាត់ជម្រើសខេត្តរតនគិរី ទទួលចំណាត់ថ្នាក់លេខ៣ ថ្នាក់ខេត្ត ដោយយកឈ្នះក្រុមទាល់ទាត់ជម្រើសខេត្តកោះកុង៕

ដោយ៖ស្រ៊ីប ឡានី