• Cambodia Peace Channel

Virgil van Dijk ៖ កុំប្រៀបធៀបខ្ញុំជាមួយ Lionel Messi ព្រោះស្ថានភាពខុសគ្នាស្រឡះ

អ៊ីតាលី៖ខ្សែការពារ Virgil van Dijk ក្លិប Liverpool ថ្លែងប្រាប់អ្នកសារព័ត៌មានថា “អ្នក​ដែល​បាន​បោះឆ្នោត​គឺ​ជា​អ្នក​សម្រេច​ចិត្ត បែប​នេះ​អ្នក​ត្រូវ​តែ​ទទួល​យក​គ្រប់​យ៉ាង។ ជា​កីឡាករ​គឺ​អ្នក​មិន​អាច​ប្រៀបធៀប​ខ្ញុំ​ជាមួយ​នឹង Messi បាន​ទេ ព្រោះ​វា​ជា​ភាព​ខុស​គ្នា​ដាច់​ស្រឡះ យ៉ាងណាមិញ​ខ្ញុំ​នៅ​តែ​មាន​មោទនភាព​ក្នុង​ការ​ឈរ​ជើង​នៅ​ទី​នេះ”។

ការលើកឡើងបែបនេះ ក្រោយខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានឈ្នះពាន UEFA Men’s Player Of The Year  កាលពីយប់មិញ នៅទីក្រុង មីឡាន ប្រទេសអ៊ីតាលី បន្ទាប់ពីចម្រាញ់កីឡាករឆ្នើមៗទូទាំងពិភពលោក។

សូមជម្រាបថា ស្ថិតនៅក្នុងកម្មវិធី The Best FIFA Football Awards 2019 កាលពីយប់មិញនេះ គេសង្កេតថា មិនមានវត្តមានរបស់ Ronaldo ​ចូលរូម​ឡើយ ខណៈកីឡាកររូបនេះ ​សម្រាក​នៅ​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ ​ហើយ​គេង​មើល​សៀវភៅ​ទៅ​វិញ៕