• Cambodia Peace Channel

CPC-ស្ថានភាពរបួសរបស់ ធឿន ធារ៉ា ត្រូវបង្ខំអោយកីឡាកររូបនេះបាត់មុខពីសង្វៀនមួយរយៈ

ភ្នំពេញ៖ បន្ទាប់ពីទទួលបរាជ័យ ក្រោមថ្វីជើងរបស់កីឡាករថៃរួចមក ធឿន ធារ៉ា កំពុងស្ថិតក្រោមការព្យាបាល ខណៈស្ថានភាពរបួសឈានដល់ការប្រេះឆ្អឹង ដែលបង្ខំអោយកីឡាកររូបនេះបាត់មុខពីសង្វៀនមួយរយៈ ។

ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ យោងគណនីហ្វេសប៊ុករបស់ កីឡាករ ធឿន ធារ៉ា បានបង្ហោះរូបភា្ចប់ជាមួយសំណេរដែលមាន ខ្លឹមសារយ៉ាងខ្លីថា លទ្ធផលចុងក្រោយលោកគ្រូពេទ្យឲ្យលោកផ្អាកពីការប្រកួត ដើម្បីព្យាបាលមួយរយៈ ។

ជាមួយគ្នា មហាជនសង្កេតឃើញថា ក្រោយពីរងរបួសនេះ ពលរដ្ឋខ្មែរជាពិសេស អ្នកដែលមាន ទ្រព្យធនបានផ្ដល់ថវិការជូនទៅ កីឡាករធឿន ធារ៉ា ជាបន្តបន្ទាប់ និង ទទួលខុសត្រូវក្នុងការព្យាបាលទាំងស្រុងថែមទៀតផង ។

ជុំវិញបញ្ហានេះ អ្នកស្នេហាគុនខ្មែររំពឹងថា កីឡាករ ធឿន ធារ៉ា និងឆាប់វិលត្រលប់ចូលវិស័យមួយនេះវិញ ខណៈអ្នកគាំទ្រ នៅតែជឿជាក់លើសមត្ថភាពរបស់អ្នកលេងគុនខ្មែររួបនេះដដែល ៕