• Cambodia Peace Channel

CPC-យុវជនម្នាក់ត្រូវរថយន្តបុក និងកិនពីក្រោយបណ្ដាលអោយស្លាប់ពេលបញ្ជូលដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិត ក្រោយត្រូវបានរថយន្តបុកពីក្រោយ រួចកិនពីលើ និងបានបើករត់ប្រហែល៦០ម៉ែត្រ ទើបចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល ហេតុការណ៏នេះកើតឡើង កាលពីវេលាម៉ោង ០៣ និង ៣៥នាទីរសៀល ត្រង់ចំណុចស្តុបពេទ្យលោកសង្ឃ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៏មានបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តី០២នាក់ បើកបររថយន្ត ព្រុស ពណ៏ ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-0241 បើកក្នុងទិសដៅពីកើតទៅលិច លើបណ្តោយផ្លូវ ២៧១ លុះមកដល់ចំណុចស្តុបពេទ្យលោកសង្ឃ ក៏ស្រាប់រថយន្តខាងលើ ជ្រុលទៅបុកពីក្រោយ ម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៏ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1L-1312 ក្នុងទិសដៅស្របគ្នា បណ្តាលអោយជនរងគ្រោះដួលខណៈនោះជនបង្កភ័យស្លន់ស្លោរ ច្រឡំហ្គែរស្មានថាជាហ្វ្រាំង ក៏បានកិនបុរសជាអ្នកបើកម៉ូតូ បណ្តាលអោយបែកមួកសុវត្ថិភាពហូរឈាមពេញផ្លូវតែម្តង ។

ភ្លាមៗ ជនបង្កបានរត់គេចពីចំណុចកើតហេតុ ប្រមាណជិត៦០ម៉ែត្រ រួចធ្វើការគេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តនៅកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ សង្គ្រោះភ្លាមៗ ប៉ុន្តែជាអកុសលជនរងគ្រោះត្រូវបានដាច់ខ្យល់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបន្តទាក់ទងទៅមន្រ្តីជំនាញចរាចរណ៏ក្រុង មកវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកកសពជនរងគ្រោះ ត្រូវបាតម្កល់ទុកនៅមន្ទីរពេទ្យ រងចាំគ្រួសារសាច់ញាត្តិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕