• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចវាយខ្នោះ ក្រោយបើកឡានជ្រុលបុករៈកង់បីឥណ្ឌា និងរថយន្តមួយគ្រឿងទៀត

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្ត Porsche បើកដោយជនជាតិចិន ឡើងវ៉ាជែងចូលគន្លងបញ្ច្រាស់ ជ្រុលទៅបុកកង់បីឥណ្ឌា ខណៈរថយន្តមួយគ្រឿងទៀតជាន់ហ្រ្វាំងមិនទាន់ បុកកង់បីឥណ្ឌា ផ្ទប់ពីក្រោយ បណ្តាលអោយ រថយន្តរងការខូចខាត ចំណែកកង់បីឥណ្ឌា ស្រុញចូលគ្នា  ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ០២ និង ១៥នាទីរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខ ក្រសួងអធិការកិច្ច ស្ថិតនៅលើបណ្តោយផ្លូវ ២៣៥ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើយោតតាមប្រភពព័ត៍មានពី សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត Porsche ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-1069 បើកដោយជនជាតិចិន ទិសដៅពីលិច មក កើត ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានឡើងវ៉ាជែងចូលគន្លងបញ្ច្រាស់ ជ្រុលទៅបុកកង់បីឥណ្ឌា ទិសដៅពីកើត មកលិច បញ្ជាស់គ្នា ខណៈរថយន្តមួយគ្រឿងទៀត ម៉ាក Honda CR-V ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2163 ជាន់ហ្រ្វាំងមិនទាន់ បុកកង់បីឥណ្ឌា ផ្ទប់ពីក្រោយ បណ្តាលអោយ រថយន្តរងការខូចខាត ចំណែកមនុស្សស្រី០២នាក់ ដែលជិះកង់បីឥណ្ឌារងបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  ភ្លាមៗ បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចបាននាំអ្នកបើកបរ មកកាន់ប៉ុស្តិ៏ដើម្បីសួរនាំ ប៉ុន្តែអ្នកបើកបររថយន្តមិនព្រមសហការ ទើបសមត្ថកិច្ចសម្រេចវាយខ្នោះ បញ្ជូនមកកាន់ប៉ុស្តិ៏នគរបាលរដ្ឋបាលទន្លបាសាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់មន្រ្តីជំនាញ ដើម្បីមកយករថយន្តទាំង០២គ្រឿង និង កង់បីឥណ្ឌា យកទៅរក្សាទុករងចាំដោះស្រាយ ៕