• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-​ស្នងការរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់ ពាក់ព័ន្ធករណីចាប់ឃាត់ម៉ូតូ និងគាបយកលុយតាមដងផ្លូវ

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ​ស្នងការរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញា ដើម្បីអនុវត្តវិធានការណ៍ច្បាប់ ក្រោយពីមានការផ្សាយព័ត៌មានតាមបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជូនសាធារណៈជន៖ទាក់ទងការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីយុវជន០៥នាក់និយាយរៀបរាប់ ថាមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ឃាត់ម៉ូតូនិងគាបយកលុយតាមដងផ្លូវ កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅគោលដៅខាងមុខការាស់សាំងតេលា ផ្លូវវេងស្រេងពាក់ព័ន្ធនឹងករណីខាងលើ ក្រោយពីមានការផ្សាយព័ត៌មានតាមបណ្ដាញសង្គមបែបនោះ។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចបានកោះហៅយុវជនទាំង០៥នាក់មកសួរនាំបំភ្លឺ ក្រោយពីបំភ្លឺរួចយុវជនទាំង០៥នាក់បានប្រាប់ថាមិនមែនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ពួកគេមិនច្បាស់ថាសមត្ថកិច្ចខាងណានោះឡើយ។

ជុំវិញករណីខាងលើនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញា ដើម្បីអនុវត្តវិធានការណ៍ច្បាប់៕