• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ភ្នំអណ្ដូងស្នេហ៍ ជាដែនដីនៃទេសភាពធម្មជាតិ អមជាមួយវាលស្មៅដ៏ធំល្វឹងល្វើយដូចកម្រាលព្រំ គ្របដណ្ដប់លើដីខ្ពង់រាបរាប់ពាន់ហិចតា

មណ្ឌលគិរី៖ភ្នំអណ្ដូងស្នេហ៍ជាតំប់មួយ ក្នុងចំណោមវាលស្មៅធម្មជាតិជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ភ្នំអណ្ដូងស្នេហ៍គឺជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលអ្នកទេសចរជាច្រើនប្រាថ្នាចង់ទៅស្នេហ៍ ស្ថិតក្នុងស្រុកអូររាំង ក្នុងខេត្តមណ្ឌលគិរី ភ្នំអណ្ដូងស្នេហ៍ មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកដាក់ដាំ ព្រំដែនកម្ពុជា-វៀតណាម។

កម្រាលស្មៅធម្មជាតិ ក្រោមមេឃខៀវខ្ចី អមទៅដោយបរិយាកាសដ៏សែនស្ងប់ស្ងាត់នៅទីនេះ បានទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរ​ឲ្យលង់ចិត្តនឹងសម្រស់ធម្មជាតិនៅទីនេះ ហើយបានពោលពាក្យសរសើរមិនដាច់ពីមាត់ សម្រាប់ការសម្រាកលំហែកាយបែប picnic ជាលក្ខណៈគ្រួសារ ឬមិត្តភក្ដិ ជាពិសេស​គឺ​សម្រាប់​គូស្នេហ៍ ។

មិនត្រឹមតែប៉ុណ្ណោះ បើ​តាម​ការឪ្យដឹងពីចាស់​ៗ​បាន​ប្រាប់​ត​គ្នាថា ​ទាល់​តែ​អ្នក​មាន​ស្នេហ៍​ពិត​ទើប​អាច​រក​អណ្ដូង​នោះ​ឃើញ។ អ្នក​ស្រុក​មាន​ជំនឿ​ថា ទីនេះ​ជា​កន្លែង​ស័ក្ដិសិទ្ធិ បើ​អ្នក​មិន​ទាន់​មាន​ស្នេហ៍​ស្មោះ​ទេ គឺ​ច្បាស់​ជា​រក​អណ្ដូង​នោះ​មិន​ឃើញ​ឡើយ ៕