• Cambodia Peace Channel

ចង់ជោគជ័យត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់

មនុស្សម្នាក់ៗតែងតែមានក្តីប្រាថ្នា នឹងការចូលចិត្តធ្វើផ្សេងៗគ្នា ។ ដើម្បីសម្រេចបាននូវការជោគជ័យ យើងត្រូវចេះតស៊ូ ពុះពារគ្រប់បែបយ៉ាងចំពោះការងារទាំងនោះ ដោយក្តីអត់ធ្មត់។

វីរៈបុរសបាល់ទាត់អង់គ្លេស កីឡាករ David Beckham ផ្តល់ជាវិន័យ ៦យ៉ាង ដែលនឹងដឹកនាំជីវិតអ្នកទៅរកភាពជោគជ័យបំផុត។

១- អ្នកត្រូវតែស្រលាញ់អ្វីដែលអ្នកធ្វើ មិនថាការងារនោះបានលុយ ឬមិនបានលុយក៏ដោយ អ្នកត្រូវតែស្រលាញ់វាអោយខ្លាំង។
២-បើអ្នកចង់សម្រេចអ្វីមួយ អ្នកគួរតែលះបង់អ្វីដែលអ្នកមានទាំងអស់ ដើម្បីយកវាអោយបាន។
៣-បើចង់ជោគជ័យ អ្នកត្រូវចាំថា អនុវត្តន៍! អនុវត្តន៍! អនុវត្តន៍ រហូត។
៤-អ្នកត្រូវដឹងអោយច្បាស់ថា តើភាពជោគជ័យមានរូបរាងដូចម្តេចទៅសម្រាប់អ្នក?
៥-គ្រួសារគឺសំខាន់បំផុត ហើយអ្នកត្រូវនឹកឃើញពួកគេមុនគេបង្អស់
៦-បើអ្នកជឿជាក់លើខ្លួនឯង គ្មានអ្វីដែលអ្នកធ្វើមិនបាននោះទេ។

ព្យាយាមគង់បានសម្រេច៕

ដោយ៖ ស្រុីប ឡានី