• Cambodia Peace Channel

ការសហការលេងជាក្រុម គឺជាចំនុចសំខាន់បំផុតរបស់បឹងកេត

ភ្នំពេញ៖លោក ហៅ សុជាតិ គ្រូបង្គោលក្លិបបឹងកេត លើកឡើងថា “យើងទទួលបាន៣ពិន្ទុ យើងលេងបានល្អមែន ប៉ុន្តែយើងមិនទាន់ដល់កម្រិតនៃការប្រជែងជើងឯកទេ ដោយសារយើងអត់ទាន់ល្អគ្រប់គ្រាន់នៅឡើយ យើងមើលឃើញកង្វះខាតជាច្រើន និយាយទៅទាំងការសហការគ្នាលេង ទាំងពេលយើងការពារ គឺនៅមានបញ្ហា”។

នេះបើយោងតាមការចុះផ្សាយលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា។

ខណៈការប្រកួតលីគកំពូលកម្ពុជាកំពុងចាប់ផ្តើម គ្រូបង្វឹកបឹងកេត សម្លឹងឃើញការសហការគ្នាលេងជាក្រុមជាចំនុចសំខាន់ ស្របពេលដែលក្លិបនេះមានសមាជិកក្រុមដែលមានថាមពលគ្រប់គ្រាន់ដើម្បីប្រជែងដំណែងជើងឯក Metfone Cambodian League នៅរដូវកាលនេះ។

នេះពុំមែនជាលើកទី១ទេ ដែលគ្រូបង្វឹករូបនេះលើកឡើងអំពីការលេងជាក្រុម នឹងតំបន់ការពារនេះ ពោលលោកតែងតែបារម្ភចំពោះប្រព័ន្ធទាំងពីរនេះ ។

គួររម្លឹកថា កាលពីថ្ងៃសៅរ៍ កន្លងទៅ ក្លិបបឹងកេតបានយកឈ្នះ ក្លិបភ្នំពេញក្រោនដល់ផ្ទះ ក្នុងថ្ងៃប្រកួតបើកឆាកសប្តាហ៍ទី១ នៃលីគកំពូលកម្ពុជា Metfone Cambodian League រដូវកាល២០១៩ នេះ៕

ដោយ៖ស្រុីប ឡានី