• Cambodia Peace Channel

អីយ៉ាស់ ! វៀតណាមបានដំឡើងស្ថានីយ៍ Free Wi-Fi របស់ Google ហើយ

វៀតណាម៖ក្រុមហ៊ុន Google បានដំឡើងស្ថានីយ៍របស់ខ្លួនមកដល់ប្រទេសវៀតណាមហើយ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ Free Wi-Fi ដែលបច្ចុប្បន្នមាននៅតាមសាកលវិទ្យាល័យមួយចំនួននៅ ហាណូយ ដាណាង និងហូជីមិញ ។

ប្រទេសវៀតណាម គឺជាប្រទេសទី៥ដែលបានដំឡើងស្ថានីយ៍ Free Wi-Fi នេះ បន្ទាប់ពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VNExpress ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នេះ ។

នាយកប្រតិបត្តិក្រុមហ៊ុន Google បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះកំពុងសាកល្បងស្ថានីយ Google របស់ខ្លួននៅក្នុងប្រទេសវៀតណាម ហើយនឹងធ្វើការប្រកាសជាផ្លូវការនៅពេលក្រោយ ។

គួរជម្រាបថា ក្រុមហ៊ុន Google ក៏មានគម្រោងដាក់ឱ្យដំណើរការនៅក្នុងប្រទេសនីហ្សេរីយ៉ា និងម៉ិកស៊ីកូផងដែរ ៕

ដោយ៖វីរ៉ា វីន