• Cambodia Peace Channel

អាកាសចរណ៍ស៊ីវិលវៀតណាម និងបារាំង សិក្សាគម្រោងរួមគ្នាពង្រីកអាកាសយានដ្ឋានអន្តរជាតិ ណូយ ប៉ៃ

ហាណូយ៖អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម(CAAV) និងក្រុមហ៊ុនអាកាសយានដ្ឋាន(ADPi)របស់បារាំងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ នៅទីក្រុងហាណូយ ស្តីអំពី កិច្ចសហប្រតិបត្តិការក្នុងការសិក្សាគម្រោងការពង្រីកផែនការលម្អិតលើអាកាសយានដ្ឋានអន្តរជាតិ ណូយ ប៉ៃ។

ផែនការនេះត្រូវបានអនុម័តដោយក្រសួងផែនការ និងដឹកជញ្ជូនតាមអាកាសចរណ៍ អនុម័តដោយនាយករដ្ឋមន្ត្រី។ ក្រោមគម្រោងផែនការនេះ ព្រលានយន្តហោះនឹងមានសមត្ថកិច្ចដឹកជញ្ជូនអ្នកដំណើរចាប់ពី ៨០ទៅ១០០លាននាក់ក្នុងមួយឆ្នាំ ដែលនឹងត្រូវអនុវត្តក្នុងរយៈពេល១២ខែ។

ក្រុមហ៊ុន ADPi ជាស្ថាបត្យករព្រលានយន្តហោះ និងពិគ្រោះយោបល់ផ្នែកបច្ចេកទេសដែលមានជំនាញរៀបចំ និងគ្រប់គ្រង់បរិក្ខាអាកាសយានដ្ឋាន ដូចជាស្ថានីយប៉មត្រួតពិនិត្យ មជ្ឈមណ្ឌលថែរក្សាព្រលានយន្តហោះនៅប៉េកាំង សៀង ហៃ សេអ៊ូល ឌូប៉ៃ និងទីក្រុងជុទះ។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ សារព័ត៌មាន vietnamplus។

គួររម្លឹកផងដែរថា កាលពីដើមខែតុលា ឆ្នាំ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលបារាំងធ្លាប់បានផ្តល់ជំនួយជាង ៥៦៤,០០០អឺរ៉ូ ប្រមាណជាង ៦៣០,៩០០ដុល្លារអាមេរិក ហើយ ADPi ឲ្យធ្វើការជាមួយ CAAV ដើម្បីបង្កើតផែនការមេ ដើម្បីដាក់ស្នើរទៅក្រសួងដឹកជញ្ជូនដើម្បីអនុម័ត៕

ដោយ៖ស្រ៊ីប ឡានី