• Cambodia Peace Channel

វិស័យហិរញ្ញវត្ថុអចលនទ្រព្យ ជាយុទ្ធសាស្ត្រចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអ៊ូឌីត

រីយាដ៖វិស័យហិរញ្ញវត្ថុអចលនទ្រព្យអារ៉ាប៊ីសាអ៊ូឌីតពិតជាមានសារៈសំខាន់នៃសេដ្ឋកិច្ច ដើម្បីសម្រេចយុទ្ធសាស្ត្រចក្ខុវិស័យសម្រាប់ឆ្នាំ២០៣០។

កំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនៃទីផ្សារអចលនទ្រព្យរបស់អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានគេចាត់ទុកថា មានសារៈសំខាន់បំផុតចំពោះផែនការចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីធានាអត្រាម្ចាស់កម្មសិទ្ធ ៧០% នៅទីផ្សារផ្ទះល្វែង ឬបុរីឯកជននៅត្រឹមឆ្នាំ២០៣០។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ម៉ាជីដ អាល់ហាកីល បានបញ្ជាក់ថា«ទីភ្នាក់ងាររដ្ឋាភិបាលជាង ១៦ គាំទ្រដល់វិស័យលំនៅដ្ឋានដើម្បីសម្រេចបាននូវទិសដៅរបស់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីបង្កើនភាពជាម្ចាស់កម្មសិទ្ធរវាងជនជាតិអារ៉ាប់រហូតដល់ទៅ ៧០%នៅត្រឹមឆ្នាំ២០៣០»។

នេះយោងតាមការចុះផ្សាយរបស់ សារព័ត៌មានអារ៉ាប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នេះ។

សូមជម្រាបថា កាលឆ្នាំ២០១៨ កន្លងទៅ អារ៉ាប៊ីសាអ៊ូឌីតបានប្រកាសពីផែនការបង្កើនទំហំទឹកប្រាក់កម្ចីទិញផ្ទះដល់ ២៥០លានដុល្លារនៅឆ្នាំ២០២០ ដែលជាផ្នែកមួយនៃផែនការបើកទូលាយ ដើម្បីផ្តល់ហិរញ្ញវត្ថុផ្ទះសម្បែងដល់ប្រជាជន ដោយសម្រួលដល់បរិស្ថានលំនៅដ្ឋានប្រកបដោយតុល្យភាព និងស្ថេរភាពតាមរយៈកម្មវិធីអភិវឌ្ឍន៍៕

ដោយ៖ស្រ៊ីប ឡានី