• Cambodia Peace Channel

ចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាទាំងអស់គ្នា ! កម្ពុជាប៉ះជាមួយប៉ាគីស្ថាន ក្នុងវគ្គជម្រុះ FIFA World Cup2022

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសសម្រាប់សំបុត្រចូលរួមទស្សនាបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងជម្រើសជាតិប៉ាគីស្ថានក្នុងព្រឹត្តិការណ៍វគ្គជម្រុះ FIFA World Cup2022 ប្រចាំតំបន់អាស៊ី និងវគ្គជម្រុះ Asian Cup2023 ដែលនឹងចាប់ផ្តើមលក់សំបុត្រនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ ។

បើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់កម្ពុជា សំបុត្រចូលទស្សនានឹងចាប់ផ្តើមដាលក់ចាប់ពីម៉ោង ៩៖០០នាទីព្រឹក ដល់ម៉ោង ៦៖០០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ សំបុត្រចែកចេញជា ២ប្រភេទ ដែលទីមួយមានតម្លៃ ១០,០០០រៀល និងទី២តម្លៃ ៥,០០០រៀល ។

សូមបញ្ជាក់ថា ក្រុមជម្រើសកម្ពុជានឹងត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមជម្រើសជាតិប៉ាគីស្ថាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ខណៈជុំទី២ ក្រៅទឹកដីកម្ពុជានឹងប្រកួតនៅប៉ាគីស្ថានវិញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ៕

ដោយ៖ស្រ៊ីប ឡានី