• Cambodia Peace Channel

មិនធម្មតា ! រថយន្ត Tesla ស៊េរីថ្មីអាចដំណើរការរហូតដល់ ៨០០គីឡូម៉ែត្រដោយមិនបាច់ប្រើសាំង

អាមេរិក៖ថ្មីៗនេះគេឃើញ ក្រុមហ៊ុនផលិតរថយន្ត Tesla បង្ហាញរថយន្តថ្មីស្រឡាងរបស់ខ្លួន ហាក់ដូចជាចង់បង្ហាញពីសក្តានុពលដាក់រថយន្តប្រភេទ Off-Road ឬ គេហៅថា Pick Up នោះយ៉ាងចាស់ដៃ ទាំងប្រើប្រាស់សាំង និង ម៉ាស៊ុតជាដើម ។

ជាពិសេសធ្វើឲ្យ Pick Up របស់ Ford F 150 ដែលគេហៅថា Raptor ហាក់ស្ពឹកមុខខ្លាំងដោយសារតែឡាន PickUp ថ្មីរបស់ Tesla នេះ គឺជិះចាប់ពី ៦៥០ ទៅ ៨០០ គីឡូម៉ែត្រ នៅពេលដែលសាកថ្មពេញម្ដង មិនខ្ចីចាក់សាំងមួយតំណក់ ។

លើសពីនេះវាក៏បំពាក់នៅកាមេរ៉ា ៣៦០ដឺក្រេ ជាមួយចង្កូតស្វ័យប្រវត្តិដូចម៉ូឌែល SUV ដែរ ជាមួយគ្នានេះដែរ Tesla Pickup-Truck នេះក៏ដាក់លក់ចាប់ពី ៤៩ ៩០០ ដុល្លារទៅ ៥០ ០០០ ដុល្លារផងដែរ ។

លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Space X ផលិតឡានប្រើប្រាស់អគ្គិសនីសុទ្ធមុនគេនោះ​ បញ្ជាក់ថា បើគិតទៅ F-150 របស់ Ford មានតម្លៃប្រមាណជាង ៥ម៉ឺនដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ caranddriver។

សូមជម្រាបថា សម្រាប់ឡាន Pick Up របស់ Tesla នេះអាចជាដៃគូរប្រជែងខ្លាំងសម្រាប់ទីផ្សារ ព្រោះវាមានបច្ចេកវិទ្យាស្វ័យប្រវត្ត និង ជិះមិនចាក់សាំងទៀតនោះ ងាយស្រួលសម្រាប់ចូលចិត្តដើរលេងច្រើន ៕