• Cambodia Peace Channel

កីឡាករខ្សែការពារកណ្តាល Sergio Ramos ចង់ឃើញការវិលត្រលប់សារជាថ្មី លោក Jose Morinho

អេស្ប៉ាញ៖ ក្រោយពីការចាកចេញរបស់អតីតអ្នកចាត់ការទូរទៅបិសាចក្រហម Manchester United លោក Jose Morinho កាលពីសប្តាហ៍មុន ដោយការដឹកនាំរបស់រូបលោក ក្នុងរដូវកាលនេះ មិនសូវល្អ ទាំងទម្រង់លេង និង ស៊ីសង្វាក់គ្នា បណ្តាលអោយ Man Utd បាត់បង់ឱកាសក្នុងការប្រជែងយកពានរង្វាន់ English Premier League ក្នុងរដូវនេះ បន្ទាប់ពីការចាកចេញរបស់ លោក Jose Morinho អតីតកូនក្រុម Sergio Ramos សម្តែងអារម្មណ៍ ចង់បានអតីតអ្នកចាត់ការទូរទៅ លោក Jose Morinho វិលត្រលប់មកកាន់ទឹកដី Bernabeu ។

­

The Mirror Football បានអោយដឹងថា អ្នកចាត់ការទូរទៅរបស់ក្លឹបយក្ស Real Madrid បច្ចុប្បន្នហាក់មិនមានទំនាក់ទំនងល្អជាមួយប្រធានក្លឹបនោះទេ ជាកត្តាមួយដែលធ្វើអោយខ្សែការពារកណ្តាល Sergio Ramos មើលឃើញពីចំនុចមួយនឹង ។ ខ្សែការពារកណ្តាល Sergio Ramos បាននិយាយថា បើសិនជាលោក Jose Morinho នឹងអាចវិលត្រឡប់មកកាន់ទឹកដី Bernabeu គាត់នឹងបោះឆ្នោតគ្រាំទ្រសម្រាប់ការវិលត្រឡប់សារជាថ្មីរបស់លោក Jose Morinho។

គួរជម្រាបថា អតីតអ្នកចាត់ការទូរទៅ លោក Jose Morinho ធ្លាប់បានជួយក្លឹបយក្ស Real Madrid ឈ្នះពានជាច្រើនសម័យកាល៕ ដោយ ៖ ម៉ាន សារ៉ាហ្វីន