• Cambodia Peace Channel

CPC-រិទ្ធីគុន ប្រកាសចងជួប សាមី ដើម្បីសងសឹកអោយសិស្សប្អូនឈឿន ល្វៃ ក្រោយសន្លប់ក្នុងទឹកទី១

ភ្នំពេញ៖ក្រោយជំនួបសងសឹករវាងសាមី ជាមួយនិង ឈឿន ល្វៃ បញ្ចប់ទៅដោយមិនអស់ចិត្ត ខណៈកីឡាករកម្ពុជាបានបោះបង់ការប្រកួតជាលើកទី២ហើយនោះ ស្រាប់តែ សែន ច័ន្ទរិទ្ធីគុន បានប្រកាសភ្លាមៗថា ចង់ជួបកីឡាករថៃរូបនេះ ដើម្បីសងសឹកអោយសិស្សប្អូនឈឿន ល្វៃ ក្រោយសន្លប់ក្នុងទឹកទី១ ។

នេះបើយោងតាមផេកផ្លូវការរបស់សែន ច័ន្ទរិទ្ធីគុន បានបង្ហោះរូបភាពក្រោយចប់ការប្រគួតភ្លាមៗនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា៖ ខ្ញុំចង់ប្រកួតជាមួយសាមី ដើម្បីសងសឹកអោយសិស្សប្អូនឈឿន ល្វៃ ក្រោយសន្លប់ក្នុងទឹកទី១ ។

ជុំវិញការប្រកាស របស់កីឡារករ រិទ្ធីគុននេះ បានធ្វើអោយអ្នកទស្សនា ជាពិសេសបងប្អូនដែលស្នេហាវិស័យគុនខ្មែរទន្ទឹងរងចាំមើលថា តើព្រឹត្តិការណ៍នេះអាចកើតមានឡើងដែររឺទេ ស្របពេលដែលរបួសប្រអប់ជើងរបស់ រិទ្ធីគុន ទើបតែជាសះស្បើយ៕

Thaiboxen / K1: Apex Fight Series Vol I, Lüneburg, 01.04.2023
WMO World Muay Thai Organisation Middleweight World Title Fight: Thiago Teixeira (BRA) – Joe Craven (ENG)
© Torsten Helmke