• Cambodia Peace Channel

CPC-ទោះជួបការខ្វះខាត ក៏ម្ចាស់ក្លឹប ស សី គុនខ្មែរ នៅតែមិនបោះបង់ រហូតត្រូវបានអ្នកមានទ្រព្យធនជួយជ្រោមជ្រែង

ភ្នំពេញ៖បើនិយាយដល់ក្លឹប ស សី គុនខ្មែរប្រិយមិត្តប្រាកដជាស្គាល់អ្នកលេងគុនខ្មែរជើងចាស់ដែលជាម្ចាស់ក្លឹប ព្រមទាំងជាគ្រូបង្វឹកថែមទៀត ដែលបានចំណាយពេលស្ទើមួយជីវិត លើវិស័យមួយនេះ បើទោះបីជាពេលខ្លះប្រឈម និងការខ្វះខាតក្ដី ក៏លោកនៅតែមិនបោះបងឡើយ ព្រោះតែដើម្បីលើកមុខមាត់នៅសហគមន៍របស់ខ្លួន និងចង់ឃើញមានធនធានល្អ និងល្បីឈ្មោះកើតចេញពីស្រុកមុខកំពូលនៃទឹកដីខេត្តកណ្ដាលផ្ទាល់តែម្តង។

ជាលទ្ធផល ការតាំងចិត្តដ៏មុតមាំរបស់គ្រូបង្វឹកម្នាក់កំពុងមានផ្លែផ្កា ខណៈត្រូវបានអ្នកមានទ្រព្យធន បាននឹងកំពុងជួយជ្រោមជ្រែង ពោលគឺលោកឧកញ្ញ៉ា ម្ចាស់ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ បានសម្រេចឧបត្ថម្ភជាថវិកាចំនួន ១លានរៀលជារៀលរាល់ខែ រយះពេល ២ឆ្នាំ ដើម្បីធ្វើការសាងសង់ក្លឹបថ្មីជូនដល់ក្លឹប ស សីគុនខ្មែរ ដែលមានទីតាំងស្ថិតនៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជាមួយគ្នានេះ មជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកស្នេហាគុនខ្មែរ រំពឹងថា នៅថ្ងៃអនាគត វិស័យមួយនេះ និងរីកចម្រើន ខណៈអ្នកមានទ្រព្យធនជាច្រើនបានងាកមកជួយជ្រោមជ្រែង តាមរូបភាពជាជំនួយ និងរំពឹងថាមានកាន់តែច្រើន ដើម្បីលើកមុខមាត់វិស័យក្បាច់គុនខ្មែរឲ្យល្បីរន្ទី តាមរយៈបង្កើតជាសង្វៀនប្រកួតជាដើម ៕