• Cambodia Peace Channel

CPC-ផ្ទុះការជជែកគ្នា ក្រោយសែន ច័ន្ទរិទ្ធីគុន ប្រកាសចែកផ្លូវជាមួយក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ ក្រោមហេតុផលស្រពិចស្រពិល

ភ្នំពេញ៖កីឡាករ ធីអាហ្គោ ដែលទើបតែទទួលបានសញ្ជាតិខ្មែរ ព្រមទាំងមានឈ្មោះជាភាសាខ្មែរថាសែន ច័ន្ទរិទ្ធីគុន បានសម្រេចចិត្តប្រកាសចែកផ្លូវគ្នាជាមួយ ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ ហើយក្រោមហេតុផលដែលស្រពិចស្រពិល ។

យោងតាមផេកផ្លូវការរបស់កីឡាករខាងលើ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣បានបង្ហោះសំណេរដែលមានខ្លឹមសារទាំងស្រុងថា ៖ សូមគោរពសមាជិក និងអ្នកគាំទ្រគុនខ្មែរ! ខ្ញុំសូមជម្រាបជូនអ្នករាល់គ្នាថា ខ្ញុំបានសម្រេចចិត្តចាកចេញពីអ្នកប្រដាល់គុនខ្មែរអន្តរជាតិ។ តាមពិតខ្ញុំចាកចេញជាងមួយខែមុន។ ខ្ញុំជឿថាវាដល់ពេលហើយដើម្បីស្វែងរកឱកាសថ្មីៗ និងហ៊ានប្រឈមនឹងបញ្ហាថ្មីៗនៅកន្លែងផ្សេង។

ជាមួយគ្នានេះ រិទ្ធីគុនបានបន្ថែមថា នឹងបើកចំហរដើម្បីបង្កើតភាពជាដៃគូថ្មី ហើយខ្ញុំទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្នុងការស្វែងរកគម្រោង និងបុគ្គលផ្សេងទៀតដែលខ្ញុំអាចសហការជាមួយ និងសូមឱ្យវិស័យក្បាច់គុនរបស់យើងរីកចម្រើន!។

ជុំវិញការប្រកាសចែកផ្លូវគ្នានេះ ធ្វើអោយអ្នកស្នេហាគុនខ្មែរលើយកមកជជែកគ្នាថា តើមានអ្វីនៅពីក្រោយការចាកចេញមួយនេះ ខណៈសំណេររបស់រិទ្ធីគុន ហាក់មានភាពស្រពិចស្រពិលនៅឡើយ ៕

Thaiboxen / K1: Apex Fight Series Vol I, Lüneburg, 01.04.2023
WMO World Muay Thai Organisation Middleweight World Title Fight: Thiago Teixeira (BRA) – Joe Craven (ENG)
© Torsten Helmke
Thaiboxen / K1: Apex Fight Series Vol I, Lüneburg, 01.04.2023
WMO World Muay Thai Organisation Middleweight World Title Fight: Thiago Teixeira (BRA) – Joe Craven (ENG)
© Torsten Helmke