• Cambodia Peace Channel

នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ពន្យល់ពលរដ្ឋ កុំឲ្យចាញ់បោកបក្សនយោបាយ រឿងសន្យាសងបំណុលធនាគារជំនួស

តាកែវ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរណ៏ និង ជាសហប្រធានក្រុមការងារចុះជួយស្រុកសំរោង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគិតពិចារណាអោយបានច្បាស់លាស់ មិនត្រូវជឿការឃោសនាបោកប្រាស់របស់ក្រុមអ្នកនយោបាយមួយចំនួនដែលសន្យាសងបំណុលធនាគារ ឬ មីក្រូហិរញ្ញវត្ថុជំនួសប្រជាពលរដ្ឋ នៅពេលដែលពួកគេឈ្នះឆ្នោត។

លោកថ្លែងបែបនេះ នៅចំពោះមុខពលរដ្ឋជាង ១ពាន់នាក់ នៅក្នុងពិធីសម្ភោធសមិទ្ធផលមួយចំនួននៅក្នុងវត្តទូលរវៀង ដែលស្ថិតនៅក្នុង ឃុំស្លា ស្រុកសំរោង នៅព្រឹកថ្ងៃ ច័ន្ទ ទី ២៥ ខែ មិថុនាឆ្នាំ ២០១៨នេះ ។

លោក ម៉ៅ ហាវណ្ណាល់ បន្តថា នេះជាការសន្យាបោកប្រាស់ ភូតកុហកប្រជាពលរដ្ឋដើម្បីកេងយកសន្លឹកឆ្នោតតែប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍រូបនេះ បានបន្តថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តកាន់អំណាចហើយសម្ដេចតេ ហ៊ុន សែន នៅតែកាន់តំណែងជានាយករដ្ឋមន្រ្តី យើងនឹងប្រឹងប្រែងអភិវឌ្ឍន៏ប្រទេសឲ្យកាន់តែរីកចម្រើនទ្វេឡើង ។

Leave a comment

Your email address will not be published. Required fields are marked *