• Cambodia Peace Channel

CPC-កម្ពុជា-ចិន និងរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈរួមគ្នាសម្រាប់ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន ឆ្នាំ២០២៤

ភ្នំពេញ៖នាពេលថ្មីៗកន្លងទៅនេះ នៅទីស្តីការក្រសួង ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សារវាងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងក្រសួងទេសចរណ៍ ស្ថានទូតចិន និងក្រុមការងារបច្ចេកទេសដែលអញ្ជើញមកពីប្រទេសចិន ដើម្បីពិគ្រោះពិភាក្សាគ្នា អំពីនីតិវិធីនៃការត្រៀមរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិន សម្រាប់ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន ឆ្នាំ២០២៤។

បន្ទាប់ពីការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលទាំងពីរ បានដាក់ចេញនូវយន្តការឆ្នាំផ្លាស់ប្ដូរប្រជាជននិងប្រជាជន សម្រាប់២០២៤ ការជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជា និងឆ្នាំទស្សនាអង្គរ ២០២៤ ដែលថ្នាក់ដឹកនាំចិន នឹងដឹកនាំគណៈប្រតិភូ ធុរកិច្ចជន ទេសចរ និងក្រុមសិល្បៈចិន ប្រមាណ ១ ០០០នាក់ អញ្ជើញមកទស្សនកិច្ច និងទស្សនាកម្ពុជា នាពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនោះដែរក៏នឹងមានការរៀបចំព្រឹត្តិការណ៍សិល្បៈរួមគ្នាកម្ពុជា-ចិន ដែលនឹងប្រារព្ធឡើងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី តំបន់រមណីយដ្ឋានអង្គរ៕