• Cambodia Peace Channel
#ព័ត៌មានជាតិ #សន្តិសុខ​សង្គម

CPC-ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បើកម៉ូតូជ្រុលទៅបុក រុឺម៉កពីក្រោយពេញទំហឹងបណ្ដាលអោយស្លាប់ភ្លាមៗ

ភ្នំពេញ៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ភ្លាមៗខណះពេលចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរុឺម៉កពេញទំហឹងប៉ើងធ្លាក់ចិញ្ចើមផ្លូវ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ ៣ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ប៊ិន រិទ្ធ ភេទប្រុសអាយុ៣៥ឆ្នាំ បុខរប ជាកម្មករសំណង់ បច្ចុប្បន្ន រសនៅបន្ទប់ជួលជិតវត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ មានស្រុកកំណើត នៅខេត្តតាកែវ

ប្រភពពីប្រជាពលរដ្ឋលក់ដូក្បែកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បានបើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1GA-5789 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងមកជើង ខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានឈុបរុឺម៉កនៅលើផ្លូវរួចចុះទៅបត់ជើងតូចនៅក្បែនោះ ពេលនោះដែរគេឃើញបុរសជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ1B-0376  ធ្វើដំណើរមកពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅស្របគ្នាពីត្បូងមកជើងក្នុងល្បឿនលឿនខណះពេលជិះមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កពីក្រោយយ៉ាងពេញទំហឹងធ្វើឲ្យរុឺម៉កធ្លាក់ចូលទៅចិញ្ចើមផ្លូវខូចខាតយ៉ាងដំណំ ចំណែកឯជនរងគ្រោះវិញបានជុងកនៅនិងដែកបណ្តាលឲ្យដួលស្លាប់ក្នុងថ្លុកឈាមនៅលើដងផ្លូវហើយភ្លាមនោះដែរពលរដ្ឋជិតខាងក៏ឃើញបុរសជាម្ចាស់រុឺម៉កបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល ភ្លាមៗនោះដែរ ប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលក្រាំងពង្រឲ្យចុះមកទីតាំងកើតហេតុផងដែរ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏ទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះនិងម៉ូតូសណ្ដោងរ៉ូម៉កទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕