• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បើកបរក្នុងស្ថានភាពស្រវឹង ប្រឈមនឹងការពិន័យ និងផ្តន្ទាទោសតាមច្បាប់យ៉ាងដូចម្តេច?

ភ្នំពេញ៖យោងតាម មាត្រា ៦(ថ្មី) មាត្រា ៧(ថ្មី) មាត្រា ១០ (ថ្មី) នៃអនុក្រឹត្យលេខ ៣៩ អនក្របក និងមាត្រា ៧៧ (ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកបើកបរ រថយន្ត ម៉ូតូ ម៉ូតូកងបី និងរ៉ឺម៉ក ដែលស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖

+ចំពោះអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០,២៥-០,៣៩
– សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ២៥ម៉ឺនរៀល។
– សម្រាប់អ្នកបើកបរ រថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ៤០ម៉ឺនរៀល។
– សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៨០ម៉ឺនរៀល។
ដោយឡែកចំពោះអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០,៤០ឡើងទៅ
– សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ១លានរៀល។
– សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ២លានរៀល។
-សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៤លានរៀល។
ក្នុងករណីមិនរាងចាល ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តម្រូវឱ្យបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕