• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខេត្តព្រះសីហនុ ក្របួចបានក្មេងទំនើង១០នាក់ បន្ទាប់ពីធ្វើសកម្មភាពកាប់យុវជនម្នាក់រហូតដល់ស្លាប់

ព្រះសីហនុ: ក្មេងទំនើងប្រមាណ១០នាក់ ត្រូវសមត្ថកិច្ចបង្រាបបាន បន្ទាប់ពីធ្វើសកម្មកាប់យុវជនម្នាក់រហូត់ដល់ស្លាប់ សង្ស័យផ្ដើមចេញពីរឿងគំនុំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ នៅម្តុំខាងក្រោយឌីឌីម៉ាក ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ជនរងគ្រោះបានស្លាប់ពេលកំពុងបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ។

ជុំវិញករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអន្តរាគមន៍បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាង ១០នាក់ហើយ និង កំពុងស្រាវជ្រាវរកបក្ខពួកដែលរត់គេចខ្លួន បន្តទៀតដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕