• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អណ្ដេីកសមុទ្រចំនួនពីរក្បាល​ ត្រូវបានជួយសង្គ្រោះពីការទាក់មងខ្មោច ដោយប្រជានេសាទឈ្មោះ​ ហុន​ ម៉េងហុង​ នៅចំណុចកោះម្នាស់​

កោះកុង៖លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ បានដឹកនាំជំទប់ទី១​ អនុភូមិ​កោះស្ដេច ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ និងប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច​ ចូលរួម​ធ្វេីការ​ព្រលែងអណ្ដេីកសមុទ្រចំនួនពីរក្បាល​ ដែលជួយសង្គ្រោះពេលទាក់ជាប់នឹង​មងខ្មោចដោយអ្នកនេសាទឈ្មោះ​ ហុន​ ម៉េងហុង​ ស្ថិតនៅចំណុចជិតកោះម្នាស់​ កាលយប់ពីថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ។
ទី១ប្រភេទអណ្ដេីកល្មិច​ (Chelonia mydas) មានទំហំស្នូកបណ្ដោយ​ ៤១ សង់ទីម៉ែត្រ​ ទទឹងស្នូក​ ៣៨ សង់ទីម៉ែត្រ​ និង​មានទម្ងន់​ ៧,៥ គីឡូក្រាម​ កិបស្លាកលេខសម្គាល់​ KH2432 និងទី២ប្រភេទអណ្ដេីកក្រាស​ (Eretmochelys imbricata) មានទំហំស្នូកបណ្ដោយ​ ៤២ សង់ទីម៉ែត្រ​ ទទឹងស្នូក​ ៣៨​ សង់ទីម៉ែត្រ​ និង​មានទម្ងន់​ ៧,២ គីឡូក្រាម​ ​កិបស្លាកលេខសម្គាល់​ KH2433 ដោយបានធ្វេីការព្រលែងនៅចំណុចឆ្នេរពយជប៉ុនស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
សូមបញ្ជាក់ថា​ អណ្ដេីក​សមុទ្រទាំងពីរប្រភេទនេះ​ត្រូវបានចាត់ចូលជាប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះថ្នាក់​ និងត្រូវបានការពារ​ដោយច្បាប់ស្ដីពីជលផល​ ដូច្នេះ​រដ្ឋបាលឃុំកោះស្ដេច​ សូមអំពាវនាវ​ដល់​បងប្អូន​ប្រជានេសាទទាំងអស់រួមគ្នាការពារ​សត្វ​អណ្ដេីកសមុទ្រ​ ដោយរាយការណ៍ជូន​អាជ្ញាធរ​នៅពេលនេសាទបានដោយ​ចៃដន្យ​ ឬ​ជួយសង្រ្គោះពីការទាក់ជាប់មងខ្មោចឬឧបករណ៍នេសាទផ្សេងៗ​ ៕