• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសជនជាតិបរទេសម្នាក់ ត្រូវពលរដ្ឋរស់នៅភូមិ១០ ព្រួតវាយរហូតដល់ស្លាប់ក្នុងបន្ទប់ជួល

ភ្នំពេញ៖មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសជនបរទេសម្នាក់ត្រូវប្រជាពលរដ្ឋរភូមិព្រួតគ្នាវាយបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅបន្ទប់ជួល កាលពីវេលាម៉ោង១២:00នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៦ខែកុម្ភះ ឆ្នាំ២០២៤ ចំណុចក្បែផ្សារសូរិយ៉ាម៉ល លើផ្លូវ៥១ក្នុងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីស្រ្តីជាប្អូនថ្លៃម្ចាស់ផ្ទះម្នាក់បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុដោយមានបុរសជាបងថ្លៃនិងជាប្តីម្ចាស់ផ្ទះម្នាក់បានអង្គុយហូបអីតិចតួចនៅខាងក្រោមផ្ទះ ក្រោយមកក៏ឃើញបុរសរងគ្រោះជាជនបរទេសរូបនោះបានអង្គុយជក់បានរីនៅខាងលើក្នុងក្បែបន្ទប់ជួលបន្ទាប់មកពុំដឹងថា បុរសជនបរទេសរងគ្រោះរូបនោះមានរឿងនិងបញ្ហារអ្វីនោះទេក៏បានទម្លាក់ចានចុះមកក្រោមប៊ិះត្រូវនិងបុរសជាកូនម្ចាស់ផ្ទះបន្ទាប់មកទៀតក៏មានស្រ្តីជាម្ចាស់បន្ទប់ជួលឡើងទៅមើលនិងសួនាំបែជាបុរសជនបរទេសរូបនោះទាញញញូវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួចបន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយហើយក៏ត្រូវជនបរទេសរងគ្រោះរូបនោះវាយនិងញញូរអោយរបួសដដូចគ្នា ក្រោយមកទៀតធ្វើឲ្យអ្នកភូមិមានកំហឹងយ៉ាងខ្លាំងក៏បានព្រួតគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃមួយជើង។បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមហើយក៏បាននាំគ្នារត់គេចចេញពីចំណុចកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ចុះមកដល់រួចយកខ្សែព័ទ្ធជុំវិញទីតាំងកន្លែងកើតហេតុ។និងទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យទៅលើសព និងតម្កល់ទុកនៅវត្តរងចាំទាក់ទងរកសាច់ញាតិនៅពេលក្រោយ៕