• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ស្វាគមន៍ កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កោះផ្តៅ ខេត្តក្រចេះ

ក្រចេះ៖កូនផ្សោតទើបនឹងកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១១:៤០នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កោះផ្តៅ ភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន២ក្បាលផ្សេងទៀត។
សូមជម្រាបថា នេះគឺជាកូនផ្សោតទី៦ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិន បើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ច ជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕