• Cambodia Peace Channel

តើបងប្អូនមានពាក្យពេចន៍អ្វីខ្លះ ជូនពរដល់ក្រុមជម្រើសជាតិកម្ពុជា ?

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ នៅមិនទាន់អស់ឱកាស ដើម្បីស្តារកេរ្តិ៍ឈ្មោះជូនជាតិនៅឡើយទេ ទោះបីកម្ពុជាបាត់បង់ឱកាស ក្រោយចាញ់ជម្រើសជាតិថៃ ដោយគ្រាប់បាល់កាត់សេចក្តី ១១ម៉ែត្រក៏ដោយ។

នៅម៉ោង ៣៖៣០ នាទីរសៀលនេះ កម្ពុជានឹងត្រូវប្រកួតដណ្តើមលេខ៣ ជាមួយក្រុមជម្រើសជាតិវៀតណាម នៃការប្រកួតជើងឯកយុវជនអាស៊ាន AFF U22 LG CUP 2019 ។ តើក្រុមជម្រើសកម្ពុជាអាចកែប្រែប្រវត្តិសាស្ត្រមិនដែលឈ្នះវៀតណាមដែររឺទេ?

ជម្រើសជាតិកម្ពុជា នឹងអាចកែប្រែប្រវត្តិសាស្ត្រនេះបាន បើសិនជាអាចយកឈ្នះ ជម្រើសជាតិវៀតណាមបាននៅរសៀលថ្ងៃនេះ។

យ៉ាងណាក៏ដោយ ជម្រើសជាតិកម្ពុជាបានសាងកេរ្តិ៍ឈ្មោះជាច្រើនក្នុងការប្រកួត AFF U22 LG CUP 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ ដោយកម្ពុជាអាចឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រកួតយ៉ាងស្វិតស្វាញជាមួយម្ចាស់ជើងឯក ជម្រើសជាតិថៃ រហូត ៩០នាទី នឹងបន្ថែមម៉ោង ១៥នាទី ២ដង ដោយលទ្ធផល ០-០ ។ រហូតចូលដល់ការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ខាងថៃ បានស៊ុតចូលទាំង ៥គ្រាប់ ខណៈកម្ពុជា ស៊ុត៤ដង ចូល៣គ្រាប់ និងមិនចូល១គ្រាប់។

តើបងប្អូនមានអ្វីជូនដល់ក្រុមកម្ពុជា ដែលនឹងត្រូវប៉ះ វៀតណាម នារសៀលនេះ ខណៈ ថៃ នឹងត្រូវប៉ះ ឥណ្ឌូណេស៊ី ដណ្តើមជើងឯក នៅម៉ោង ៦៖៣០ នាទីយប់នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕

ដោយ៖ ស្រ៊ីប ឡានី