• Cambodia Peace Channel

អាជ្ញាធរ​អប្សរា​ សម្រេច​បង្វែរ​ទិស​ចរាចរ​មុខ​ប្រាសាទ​អង្គរវត្ត​

សៀមរាប៖​អាជ្ញាធរ​អប្សរា​ ជូនដំណឹង​ទៅ​សាធារណជន​អំពី​ការ​បង្វែរ​ទិស​ចរាចរនៅមុខ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​ចរាចរ​ រក្សា​សណ្តាប់ធ្នាប់និង​របៀបរាបរយ ក្នុង​ទិវា​មច្ឆា​ជាតិ​០១​ ខែកក្កដា​ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីជូនដំណឹង​ ​បញ្ជាក់ថា គ្រប់​ក្រសួង​អាជ្ញាធរ​ដែនដី ស្ថាប័ន​ជាតិ​ ​អន្តរជាតិ សមាគម​ ​ទីភ្នាក់ងារ​ទេសចរណ៍ មគ្គុទេសក៍​ទេសចរណ៍​ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ បងប្អូន​ប្រជាពលរដ្ឋ​។​ល​។ ដើម្បី​សម្រួល​ចរាចរណ៍ និង​រក្សា​សណ្តាប់ធ្នាប់​ក្នុង​ទិវា​មច្ឆា​ជាតិ​០១​កក្កដា​ខាងមុខនេះ​។​

​យានជំនិះ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​គ្រប់​ប្រភេទ សូម​ដាក់​ភ្ញៀវ​ដែល​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត នៅ​ទីតាំង​បណ្តោះអាសន្ន ខាងជើង​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ រួច​យក​យានជំនិះ​ទៅ​ចត​ចំណត​ខាងលិច​ផ្នែក​ខាងត្បូង ដោយ​រក្សាទុក​ចំណត​ផ្នែក​ខាងជើង ត្រៀម​ទុក​ជូន​ភ្ញៀវ​ដែល​មក​ចូលរួម​ពិធី​ព្រលែង​កូន​ត្រី​ទិវា​មច្ឆា​ជា​តិ​។

​យានជំនិះ​គ្រប់​ប្រភេទ ដែលមាន​បំណង​ទៅកាន់​គោលដៅ​ផ្សេង ក្រៅពី​ប្រាសាទអង្គរវត្ត សូម​ប្រើប្រាស់​ផ្លូវ​៦០​ម៉ែត្រ រួច​បន្តដំណើរ​ទៅកាន់​គោលដៅ​របស់ខ្លួន តាម​វង់​តូច​ឬ​វង់​ធំ​។ ចំពោះ​បងប្អូន​អាជីវករ​លក់ដូរ​នៅមុខ​ប្រាសាទអង្គរវត្ត​ទាំងអស់ សូម​ផ្អាក​ការលក់ដូរ និង​យក​សម្ភារៈ​លក់ដូរ​រប​ស់​ខ្លួន​ចេញ​ចាប់ពី​ថ្ងៃទី​៣០​ខែមិថុនា រហូតដល់​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៨​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា ទិវា​មច្ឆា​ជាតិ​១​កក្កដា​២០១៨ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ​ញ្ចើ​ញ​ក្នុង​ពិធី​ព្រលែង​កូន​ត្រី នៅមុខ​ប្រាសាទអង្គរវត្ត នា​ក្រុង​ទេសចរណ៍​សៀមរាប​អង្គរ​៕