• Cambodia Peace Channel

ភ្ញាក់ផ្អើល! កីឡាករគុណចម្រុះ UFC, McGregor ប្រកាសចូលនិវត្តន៍

អៀរឡង់៖អតីតម្ចាស់ជើងឯកសហព័ន្ធកីឡា UFC លោក Conor McGregor បានប្រកាសចូលនិវត្តន៍ពីកីឡា ក្បាច់គុនចម្រុះ MMA ។ វាពិតជាគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកីឡារករដែលមានប្រជាប្រិយភាពរូបនេះ បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាទាំងតក់ក្រហល់បែបនេះ។

អតីតកីឡាករប្រណាំងឡានវ័យ ៣០ ឆ្នាំរូបនេះបានសរសេរនៅលើបណ្តាញសង្គម Twitter ថា ” សួស្តីអ្នកទាំង គ្នា! ថ្ងៃនេះខ្ញុំបានសម្រេចចិត្តទាំងតក់ក្រហល់ ចូលនិវត្តន៍ពីកីឡាក្បាច់គុនចម្រុះ MMA ចាប់ពីពេលនេះតទៅ “។

“ខ្ញុំសូមជូនពរឱ្យមិត្តរួមការងាររបស់ខ្ញុំទាំងអស់ បន្តឆ្ពោះទៅមុខក្នុងការប្រកួតប្រជែងប្រកបដោយជោគជ័យ។ ឥឡូវនេះខ្ញុំបានចូលរួមជាមួយអតីតដៃគូរបស់ខ្ញុំក្នុងការបណ្តាក់ទុនលើវិស័យមួយនេះ ក្រោយពីខ្ញុំចូលនិវត្តន៍រួច។

គួរជម្រាបជូនដែរថា កីឡាករក្បាច់គុណចម្រុះសញ្ជាតិអៀរឡង់រូបនេះ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ អ្នកគាំទ្រនៅក្នុងវិស័យកីឡាក្បាច់គុណចម្រុះ MMA៕
ដោយ៖ស្រេន ឡាវី