• Cambodia Peace Channel

ទីបំផុតកម្ពុជាមិនអាចរក ៣ពិន្ទុជូនអ្នកគាំទ្រកម្ពុជាបានឡើយ


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកអាសុី អាយុក្រោម ២៣ឆ្នាំ ឬ AFC U23 Championship Thailand 2020 Qualifiers វគ្គជម្រុះពូលH រវាង កម្ពុជា និង ឆៃនីសតៃប៊ិ បានបញ្ចប់ក្នុងលទ្ធផល ១ទល់នឹង១ ។

ទោះបីនេះជាការប្រកួតបំពេញកិច្ច តែគ្រូបង្វឹកកម្ពុជាថានឹងយក ៣ពិន្ទុអោយបាន។ តែអ្វីៗមិនដូចការរំពឹងទុកបានឡើយ ទោះបីកីឡាករកម្ពុជាលេងដោយឆន្ទៈពិតប្រាកដក៏ដោយ។

ចាប់ផ្តើមការប្រកួត កម្ពុជាដាក់សំពាធលើគូរប្រកួតយ៉ាងខ្លាំង រហូតទម្លុះសំណាញ់ទីឆៃនីសតៃប៊ិ បាន១គ្រាប់នៅតង់ទី១ នៅនាទី៤០ ដោយកីឡាករ ស៊ិន កក្កដា។

នៅតង់ទី២ កម្ពុជានៅតែបន្តដាក់សំពាធលើគូរប្រកួត តែជម្រើសជាតិឆៃនីសតៃប៊ិ ក៏មិនបណ្តោយអោយកម្ពុជាមានបាល់លេងច្រើនដែរ បន្តការវាយបក រហូតទម្លុះសំណាញ់ទីកម្ពុជាបាន ១គ្រាប់ នៅនាទី ទី៥៧ ដោយបាល់តែតយ៉ាងល្អ។ ហើយលទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត។

សូមជម្រាបថា ការប្រកួតបាល់ទាត់ជម្រើសជើងឯកអាសុី អាយុក្រោម ២៣ឆ្នាំ វគ្គជម្រុះពូលH នេះបានបញ្ចប់ ដោយក្រុមជម្រើសជាតិកូរ៉េខាងត្បូងនឹងឡើងដោយស្វ័យប្រវត្តិ សម្រាប់ការប្រកួតនៅប្រទេសថៃ នៅឆ្នាំ២០២០ ខាងមុខនេះ៕

ដោយ៖ ស្រ៊ីប ឡានី