• Cambodia Peace Channel

ជាសញ្ញាល្អដល់ឈុតធំទេ? យុវជន Liverpool បំបាក់យុវជន Manchester City លើកពានFA Youth Cup

អង់គ្លេស៖ក្រុមយុវជនហង្សក្រហម Liverpool បានបំបាក់យុវជនមេឃខៀវ Manchester City ដោយគ្រាប់បាល់ប៉េណាំងទីលើកពាន FA Youth Cup។

តាមការចុះផ្សាយលើគេហទំព័រ The sun ថាក្រុមយុវជន Manchester City បានរកគ្រាប់បាល់នាំមុខ ១ទល់នឹង០ ទៅហើយ ប៉ុន្តែយុវជនហង្សក្រហម កីឡាករ Bobby Duncan ដែលជាក្មួយប្រុសកំពូលកីឡាករ Steven Gerard ស៊ុតបញ្ចូលទី Man City នាំឲ្យ Liverpool តាមស្មើរ ១ទល់នឹង១។

ការប្រកួតនេះរក្សាលទ្ធផល ១ទល់នឹង១ រហូតមានការបន្ថែមម៉ោង ១៥នាទី ២ដង នឹងឈានដល់វគ្គប៉េណាល់ទីកាត់សេចក្តីដើម្បីស្វែងរកម្ចាស់ជើងឯកនៃពាន FA Youth Cup។ជាលទ្ធផលក្រុមយុវជនហង្សក្រហម ជាភ្ញៀវបានយកឈ្នះ ៥ទល់នឹង៣ និងលើកពាន។

សូមជម្រាបថា ហង្សក្រហម Liverpool និងមេឃខៀវ Manchester City កំពុងប្រជែងគ្នាលើកពាន Primer League ខណៈដែលបច្ចុប្បន្ន ក្រុមមេឃខៀវកំពុងឈរកំពូលតារាងបណ្តុះអាសន្ន លើសហង្សក្រហម ១ពិន្ទុ៕

ដោយ៖ស្រ៊ីប ឡានី