• Cambodia Peace Channel

អីយ៉ាស់ ! ស្ងាត់ៗលោក Maurizio Sarri យល់ព្រមចុះហត្ថលេខាជាមួយក្លិប Juventus បាត់

អ៉ីតាលី៖ក្រោយពីលោក Max Allegri បានប្រកាសលាលែងពីតំណែងកាលសប្តាហ៍មុនរួចមក ឥឡូវនេះក្លិបយក្ស Juventus បានរកឃើញគ្រូបង្វឹកថ្មីជាផ្លូវការហើយ ។

The Sun Football បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ថា ក្លិប Juventus បានអះអាងថាលោក Maurizio Sarri នឹងក្លាយជាអ្នកចាត់ការទូទៅរបស់ Juventus ដោយមានកិច្ចព្រមព្រៀងចុះហត្ថលេខារយៈពេល៣ឆ្នាំ។

ក្នុងរដូវកាលនេះលោក Sarri បានដឹកនាំក្រុម Chelsea បានត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Premier League ហើយក៏កំពុងរង់ចាំការប្រកួតដ៏សំខាន់មួយទៀតពោលគឺ Chelsea  នឹងត្រូវជួបក្រុមកាំភ្លើងធំArsenal នៃពានរង្វាន់ UEFA Europa League វគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

គួរជម្រាបថាលោក Sarri នឹងចាប់ផ្តើមមកដឹកនាំក្លិប Juventus នៅរដូវកាលក្រោយស្របពេលដែល Chelsea កំពុងស្វែងគ្រូបង្វឹកថ្មីដើម្បីដឹកនាំនៅក្រោយផងដែរ៕

 ដោយ៖ម៉ានសារ៉ាហ្វីន