• Cambodia Peace Channel

ខ្សែការពារ Spur នឹងកូពីស្តាយ៍ពី Sergio Ramos ដើម្បីបញ្ចប់ចលនាលេងខ្សែប្រយុទ្ធហង្សក្រហម

អេស្ប៉ាញ៖ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អ៉ឺរ៉ុបរវាង Liverpool និង Tottenham Hotspur កាន់តែខិតជិតមកដល់សមាជិកក្រុមនីមួយៗបានបង្ហាញមហិច្ឆតាលើកពានរៀងៗខ្លួនពិសេសហង្សក្រហមដើម្បីបំភ្លេចក្តីឈឺចាប់រដូវកាលមុនដោយបញ្ចប់ត្រឹមជើងឯករង។

ដោយឡែកក្រុមមាន់ខ្នាយវិញប្តេជ្ញាចិត្តយកឈ្នះហង្សក្រហមឲ្យបានទោះប្រើវិធីណាក៏ដោយ។ខ្សែការពារ Davinson Sanchez របស់ Tottenham Hotspur បានព្រមានខ្សែប្រយុទ្ធហង្សក្រហមថាគេនឹងប្រើវិធីបិទដូច Sergio Ramos ដើម្បីអាចមានសង្ឃឹមឈ្នះហង្សក្រហមលើកពាន UEFA Champions League នេះ។

ខ្សែការពារ Davinson Sanchez របស់ Hotspur បានលើកឡើងថា”ខ្ញុំបានមើលវីដេអូតាម DVDs នូវវិធីបិទរបស់ Ramos វាពិតជាអស្ចារ្យណាស់។យើងត្រូវតែលេងបែបនោះ។បើយើងត្រូវឈូសយើងត្រូវតែឈូសយើងមិនខ្វល់នោះទេ” ។

ខ្សែការពាររូបនេះបន្តថាបាល់ទាត់វគ្គផ្តាច់ព្រ័ត្រគឺមិនអាចឲ្យដៃគូមានបាល់លេងច្រើនទេខ្ញុំនឹង Clear បាល់ចេញបើគូប្រកួតនៅទីនោះដែរ។ហើយខ្ញុំសុំទោសដល់គូប្រកួតផងដែរព្រោះត្រូវតែទាត់។

គួររម្លឹកផងដែរថាខ្សែកាពារ Sergio Ramos បានបិទខ្សែប្រយុទ្ធក្រុម Liverpool បានយ៉ាងល្អក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលមុនដោយ Real Madrid បានយកឈ្នះហង្សក្រហម៣ទល់នឹង១ហើយខ្សែការពាររូបនេះរងនូវការរិះគន់យ៉ាងចាស់ដៃក្រោយធ្វើឲ្យ Mohamed Salah របួសតាំងពីនាទីទី៣០៕

ដោយ៖ស្រ៊ីប ឡានី