• Cambodia Peace Channel

កីឡាករ Lionel Messi នៅតែរងការឈឺចាប់ជាលើកទីពីរក្រោយបរាជ័យក្នុងពានរង្វាន់ Copa Del Rey

អេស្ប៉ាញ៖ក្លិប Barcelona នៅតែមិនអាចកាត់បន្ថយនៃភាពឈឺចាប់ក្រោយពីចាញ់ក្លិប Valencia ដោយលទ្ធផល២ទល់នឹង១ កាលពីយប់ថ្ងៃទី២៥ ខែឧសភា  ឆ្នាំ២០១៩។

BBC បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ថាមុននឹងជំនួបចូលមកដល់វីរៈបុរសអាហ្សង់ទីន Lionel Missi បានលើកឡើងថា “ខ្ញុំចង់ឈ្នះពាន Copa del Rey ជាមួយ Barcelona ដើម្បីបន្ធូរអារម្មណ៍នៃការឈឺចាប់ដោយសារ Liverpool ដែលជារឿងអាក្រក់បំផុតសម្រាប់ខ្ញុំ” ។

Missi មិនទាន់បំភ្លេចរឿងមហាឈឺចាប់បន្ទាប់ពីទទួលការបរាជ័យក្រោមថ្វីជើង Liverpool  នៅក្រៅទឹកដី៤៖០តែអ្វីដែលគួរកត់សម្គាល់គឺក្លិប Barcelona មិនអាចយកពានរង្វាន់ Copa Del Rey ដើម្បីបន្ធូរអារម្មណ៍នៃភាពឈឺចាប់បានទេដោយទទួលការបរាជ័យជាលើកទីពីរបន្ថែមទៀត។

គួរជម្រាបថាកីឡាករ Kevin Gameiro និងRodrigo បានស៊ុតបញ្ចូលទីឱ្យក្រុម Valencia ដើម្បីផ្តួលក្រុមម្ចាស់ជើងឯក La Liga គឺក្រុម FC Barcelona ដើម្បីឈ្នះពានរង្វាន់ Copa del Rey ។

ដោយ៖ម៉ានសារ៉ាហ្វីន